Đi thẳng đến nội dung

Thông tin khác

Miền Giá trị
Cập nhật lần cuối 21 tháng 3, 2023
Được tạo ra Không biết
Định dạng PDF
Giấy phép License not specified
Tên Webpage capture on the company profile of Cambodia Airports on social responsibility (CSR)
Mô tả

ក្រោម​ភាពជាដៃគូ​រវាង​រដ្ឋ​និង​ឯកជនដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​នៅ​ក្នុង​ឆ្នាំ​១៩៩៥ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ទទួល​បាន​សម្បទានវិនិយោគ​លើ​ការ​អភិវឌ្ឍ​ និង​ការ​គ្រប់​គ្រង​បណ្តាញ​អាកាស​យានដ្ឋាន​អន្តរជាតិ​របស់​កម្ពុជា ​នៅ​រាជធានីភ្នំពេញ និង​នៅ​ក្រុង​សៀមរាប ដែល​ជា​ទឹក​ដី​​​ឧទ្យាន​បុរាណវិទ្យា​អង្គរ បេតិកភណ្ឌ​ពិភពលោក​នៃអង្គការ​យូណេស្កូ​ និង​នៅ​ក្រុងព្រះសីហនុ​ ដែល​ជាទីក្រុង​ឆ្នេរ​និង​​កំពង់ផែ​សមុទ្រ​​។ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា មាន​ភាគហ៊ុន​ពីរ គឺ​ក្រុម​ហ៊ុន VINCI Airports របស់​បារាំង(៧០%) និង ក្រុមហ៊ុន Muhibbah Masteron Cambodia (៣០%) ដែល​ជា​ក្រុម​ហ៊ុន​រកស៊ីចូលហ៊ុនគ្នា​រវាង​កម្ពុជា​និង​ម៉ាឡេស៊ី។ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា មានពាណិជ្ជនាម​ជា​អក្សរកាត់​ថា SCA (Société Concessionnaire des Aéroports) ដែល​ជាឈ្មោះស្រប​ច្បាប់។ នៅ​ក្នុង​ឆ្នាំ​២០១៧ អ្នក​​ដំណើរ​ឆ្លង​កាត់​អាកាស​យានដ្ឋានអន្តរជាតិ​​ទាំង​អស់​របស់​កម្ពុជា​មាន​ចំនួន​សរុប ៨,៨លាននាក់ ដោយ​ក្នុង​នោះ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ និង​សៀមរាប​ទទួល​បាន​ចំនួន ៤,២លាន​នាក់​ស្មើគ្នា។ អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​​ព្រះសីហនុចាប់​ផ្តើម​ដំណើរ​ការ​ឈរ​លើមូលដ្ឋាន​​ទាប ​ប៉ុន្តែ មាន​​កំណើន​លេខ​បីខ្ទង់ រហូត​ដល់​មាន​អ្នក​ដំណើរ​ចំនួន ៣៣៨០០០នាក់​ ឆ្លងកាត់​នៅ​ក្នុង​ឆ្នាំ​២០១៧។ អាកាស​យានដ្ឋាន​ទាំង​បីនេះ​បម្រើ​គោលដៅ​ហោះ​ហើរ​ជាង​៥៥​គោលដៅ ហើយ​ស្វាគមន៍​ការ​ហោះហើរទៀងទាត់​ជាង ៧០០ជើង​ ក្នុង​មួយ​សប្តាហ៍។ ក្នុង​នាម​ជាក្បាល​ម៉ាស៊ីន​ទាញ​​ឲ្យ​​​សេដ្ឋកិច្ច​​កម្ពុជា​មាន​កំណើន អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ទាំង​បីបាន​រួម​​ចំណែករហូត​ដល់​ទៅ ១៧%​នៃ​​ផ.ស.ស​ របស់​កម្ពុជា ​ក្នុង​ចន្លោះ​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៥។ មាន​ការ​ងារ​ជាង ១,៧លាន​ការងារ ឬ​តំណាង​ឱ្យ​២០%នៃ​កម្លាំងពលកម្មសរុប ដែល​ពាក់​ព័ន្ធ​នឹង​សកម្មភាព​របស់​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ទាំង​បីនេះ។

Resource's languages
  • Tiếng Anh
  • Tiếng Khmer